អត្ថបទសិក្សា ស្ដីពី “ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងការអប់រំ” ———————————— បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបាននាំមកនូវរបត់នៃការផ្លាស់ប្តូរយ៉ាងធំក្នុងវិស័យអប់រំ តាមរយៈការជំរុញវិធីសាស្ត្រនៃការសិក្សាផ្ទាល់ខ្លួន, ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលក្នុងវិស័យអប់រំ និងការពង្រីកឱកាសនៃការអប់រំ។ ទោះជាយ៉ាងណា វឌ្ឍនភាពនេះក៏នាំមកនូវបញ្ហាប្រឈមមួយចំនួន ដូចជា ហានិភ័យនៃការលួចចម្លង ឬការប្រើប្រាស់ខ្លឹមសារពី AI ទាំងស្រុង, ភាពលម្អៀងនៃក្បួនដោះស្រាយ, គម្លាតឌីជីថល និងការធ្លាក់ចុះនៃសមត្ថភាពក្នុងការគិតស៊ីបែបស៊ីជម្រៅជាដើម ដែលនេះទាមទារឱ្យមានការប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងត្រឹមត្រូវ។ #cambodia4point0 #researcharticle #AIinEducation #FutureOfEducation #អនាគតនៃការអប់រំ

អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យាបៃតង” បច្ចេកវិទ្យាបៃតង បានក្លាយជាកត្តាសំខាន់មួយក្នុងការដោះស្រាយបញ្ហាប្រឈមធំៗនៃសតវត្សរ៍ទី២១ រួមមានការប្រែប្រួលអាកាសធាតុ ការថយចុះនៃធនធានធម្មជាតិ និងការរក្សាតុល្យភាពរវាងកំណើនសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន។ ចាប់តាំងពីការប្រើប្រាស់ថាមពលធម្មជាតិពីបុរាណ រហូតដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនាសម័យទំនើបដែលជំរុញដោយឌីជីថលូបនីយកម្ម និងគោលនយោបាយ Net-Zero ជាដើម បច្ចេកវិទ្យាបៃតងបានបង្ហាញឱ្យឃើញនូវសក្តានុពលដ៏ធំធេងក្នុងការផ្លាស់ប្តូររបៀបរស់នៅ ការផលិត និងការប្រើប្រាស់ធនធានរបស់មនុស្សជាតិ។ #cambodia4point0 #researcharticle #greentech #បច្ចេកវិទ្យាបៃតង

អត្ថបទសិក្សា ស្ដីពី “តួនាទីរបស់គ្រឹះស្ថានឧត្ដមសិក្សានៅក្នុងការអភិវឌ្ឍមូលធនមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា” ក្នុងបរិបទនៃសកលភាវូបនីយកម្មដែលវិវត្តយ៉ាងឆាប់រហ័ស វិបុលភាពនាពេលអនាគតរបស់ប្រទេសជាតិ គឺពឹងផ្អែកទាំងស្រុងលើការពង្រឹងប្រព័ន្ធអប់រំ ជាពិសេសកម្រិតឧត្តមសិក្សា ដែលសាកលវិទ្យាល័យដើរតួនាទីជាស្នូលក្នុងការបណ្តុះបណ្តាលមូលធនមនុស្សឱ្យមានជំនាញ ភាពច្នៃប្រឌិត និងភាពធន់ ដើម្បីជំរុញនវានុវត្តន៍បច្ចេកវិទ្យាក្នុងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ លើសពីនេះ គ្រឹះស្ថានឧត្តមសិក្សាមិនត្រឹមតែ បណ្តុះជំនាញដល់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងក្នុងការផ្សារភ្ជាប់ការអប់រំទៅនឹងវិស័យ ឯកជន ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង និងការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល។ ក្នុងន័យនេះ មូលធនមនុស្សមិនសំដៅត្រឹមតែកម្រិតការអប់រំ និងជំនាញប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងសុខភាព វិជ្ជាជីវៈ បទពិសោធ និងសមត្ថភាពច្នៃប្រឌិត ដែលជាគ្រឹះចូលរួមដល់ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ និរន្តរភាព ជាពិសេសក្នុងវិស័យ ICT, STEM និងបច្ចេកវិទ្យាបៃតងជាដើម។ ———————————— #cambodia4point0 #researcharticle #Human #Capital #Technology #Innovation

អត្ថបទសិក្សា ស្ដីពី “ពលរដ្ឋឌីជីថល និងការត្រៀមខ្លួនរបស់កម្ពុជា” បច្ចេកវិទ្យា បានផ្លាស់ប្តូររបៀបរបបនៃការរស់នៅ ការសិក្សា និងការធ្វើអាជីវកម្មឱ្យកាន់តែមានភាពរស់រវើក និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការជាក់ស្តែង។ ការណ៍នេះ បានធ្វើឱ្យអក្ខរកម្មឌីជីថល និងពលរដ្ឋឌីជីថល ក្លាយជាកាតាលីករដ៏សំខាន់ នៃយុគសម័យឌីជីថល ដែលជួយជំរុញទាំងប្រសិទ្ធភាពការងារ តម្លាភាព ការទទួលខុសត្រូវខ្ពស់ក្នុងសង្គម និងជាពិសេសការកសាងសេដ្ឋកិច្ច សង្គមឌីជីថល។ ដោយមើលឃើញពីអត្ថប្រយោជន៍របស់ពលរដ្ឋឌីជីថល ប្រទេសកម្ពុជាក៏មិនខុសគ្នាពីប្រទេសដទៃទៀត បើទោះបីជានៅក្នុងដំណើរការអនុវត្តបានជួបប្រទះឧបសគ្គមួយចំនួនក៏ដោយ ក៏រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនៅតែបន្តយកចិត្តទុកដាក់លើការជំរុញការកសាងពលរដ្ឋឌីជីថល តាមរយៈការបន្តអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងគំនិតផ្ដួចផ្តើមជាច្រើនដែលបានដាក់ចេញ និងព្យាយាមស្វែងរកដំណោះស្រាយបន្ថែមដើម្បីជំរុញការបណ្តុះបណ្តាលជំនាញឌីជីថលដល់សាធារណជន សំដៅកាត់បន្ថយគម្លាតឌីជីថល និងជំរុញឱ្យពលរដ្ឋគ្រប់រូបក្លាយជាពលរដ្ឋឌីជីថល។ ———————————— #cambodia4point0 #researcharticle #digitalcitizen #ពលរដ្ឋឌីជីថល

អត្ថបទសិក្សា ស្ដីពី “អភិបាលកិច្ចឌីជីថល” អភិបាលកិច្ចឌីជីថលគឺជាប្រព័ន្ធគ្រប់គ្រងដ៏មានសារៈសំខាន់ក្នុងយុគសម័យឌីជីថល ដែលបានដើរតួនាទីជាចម្បងក្នុងការលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវនៃការគ្រប់គ្រងសាធារណៈ។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដូចជា ទិន្នន័យបើកចំហ បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាប្លុកឆេន បានជួយគាំទ្រដល់ដំណើរការសម្រេចចិត្តផ្អែកលើទិន្នន័យ និងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានល្អប្រសើរចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ———————————— #cambodia4point0 #researcharticle #digitalgovernance #អភិបាលកិច្ចឌីជីថល

អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យា និងការគ្រប់គ្រងគ្រោះមហន្តរាយ” ការវិវត្តនៃការគ្រប់គ្រងគ្រោះមហន្តរាយបានបង្ហាញយ៉ាងច្បាស់ថា បច្ចេកវិទ្យាគឺជាធាតុផ្សំដ៏សំខាន់បំផុតមួយ ដែលបានផ្លាស់ប្តូរពីវិធីសាស្ត្រគ្រប់គ្រងគ្រោះមហន្តរាយបែបជំនឿ និងបទពិសោធន៍បុរាណ ទៅជាវិធីសាស្ត្រផ្អែកលើវិទ្យាសាស្ត្រ ទិន្នន័យ និងការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ។ ចាប់ពីសម័យបុរាណ មជ្ឈិមសម័យ យុគសម័យឧស្សាហកម្ម រហូតដល់យុគសម័យឌីជីថល ការគ្រប់គ្រងគ្រោះមហន្តរាយបានអភិវឌ្ឍលឿនគួរឱ្យកត់សម្គាល់ និងមានរចនាសម្ព័ន្ធកាន់តែច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យដែលកើនឡើងទាំងដោយធម្មជាតិ និងដោយមនុស្ស។ ———————————— #cambodia4point0 #researcharticle #ការគ្រប់គ្រងគ្រោះមហន្តរាយ #disastermanagement

អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យា និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ” ចាប់តាំងពីបដិវត្តន៍ឧស្សាហកម្មដំបូងរហូតមកដល់យុគសម័យឌីជីថលនាពេលបច្ចុប្បន្ន ការវិនិយោគលើបច្ចេកវិទ្យា ដូចជា បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT), បញ្ញាសិប្បនិម្មិត (AI), Cloud Computing, និង IoT គឺពិតជាមានសារៈសំខាន់ណាស់ ដោយបច្ចេកវិទ្យាទាំងនេះបានបង្កើនផលិតភាព ជំរុញនវានុវត្តន៍ និងបើកផ្លូវឱ្យអាជីវកម្មអាចចូលទៅកាន់ទីផ្សារសកលបាន។ ការប្រើប្រាស់បច្ចេកវិទ្យាមិនត្រឹមតែកែលម្អដំណើរការផលិតកម្ម និងការសម្រេចចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្ដូរទីផ្សារការងារ ដោយបង្កើតឱកាសការងារថ្មីៗផងដែរ។ ដោយមើលឃើញពីអត្ថប្រយោជន៍ទាំងអស់នេះហើយ ទើបបណ្តាប្រទេសជាច្រើនលើសកលលោក ជាពិសេសប្រទេសហ្វីលីពីន បានព្យាយាមជំរុញ និងពង្រីកបន្ថែមលើការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចប្រទេស។ ———————————— #cambodia4point0 #researcharticle #ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ

អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យាធានារ៉ាប់រង” ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល បានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មធានារ៉ាប់រង តាមរយៈការរួមបញ្ចូលគ្នារវាងការធានារ៉ាប់រង និងបច្ចេកវិទ្យា បានក្លាយជាកត្តាសំខាន់មួយ ក្នុងការធ្វើបរិវត្តកម្មធានារ៉ាប់រងបែបប្រពៃណី ហើយបង្កើតបានជាយុគសម័យថ្មីនៃការផ្តល់សេវាធានារ៉ាប់រងឌីជីថល។ ការផ្លាស់ប្តូរពីប្រព័ន្ធធានារ៉ាប់រងបែបប្រពៃណីទៅជាប្រព័ន្ធឌីជីថល បានធ្វើឱ្យសេវាកម្មធានារ៉ាប់រងកាន់តែមានប្រសិទ្ធភាព តម្លាភាព និងសមស្របនឹងតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន។ បច្ចេកវិទ្យាឌីជីថល ដូចជា AI, Machine Learning, Blockchain និង IoT បានជួយបង្កើនល្បឿននៃប្រតិបត្តិការ កាត់បន្ថយការចំណាយ និងការក្លែងបន្លំ ព្រមទាំងធ្វើឱ្យអតិថិជនទទួលបានបទពិសោធល្អប្រសើរជាងមុនផងដែរ។ ———————————— #cambodia4point0 #researcharticle #បច្ចេកវិទ្យាធានារ៉ាប់រង #insurtech

អត្ថបទសិក្សា ស្ដីពី “ដានជើងឌីជីថល” នៅក្នុងបរិបទនៃសង្គមឌីជីថលបច្ចុប្បន្ន ដានជើងឌីជីថលបានក្លាយជាផ្នែកមួយយ៉ាងសំខាន់ដែលនឹងជះឥទ្ធិពលដល់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាទាំងការធ្វើទំនាក់ទំនង, ការសិក្សា, ការបំពេញកិច្ចការងារ, ការកម្សាន្ត។ បច្ចុប្បន្ននេះ ដានជើងឌីជីថល ត្រូវបានកំណត់ថាជាដាននៃទិន្នន័យ ឬព័ត៌មាន ដែលអ្នកប្រើប្រាស់បន្សល់ទុកនៅពេលប្រើប្រាស់អ៊ីនធឺណិត។ អ្នកប្រើប្រាស់អាចបន្សល់ទុកដាននៃទិន្នន័យដោយមិនបានដឹងខ្លួន តាមរយៈសកម្មភាពមួយចំនួន ដូចជា ការបង្ហោះតាមបណ្ដាញសង្គម, ការទិញទំនិញអនឡាញ, ការបំពេញព័ត៌មានអនឡាញ និងការចូលមើលគេហទំព័រនានាជាដើម។ ———————————— #cambodia4point0 #researcharticle #ដានជើងឌីជីថល #digitalfootprint

អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យា Drone” ដំណើរវិវត្តនៃបច្ចេកវិទ្យា Drone បានក្លាយជាការវិវត្តដ៏សំខាន់មួយក្នុងយុគសម័យឌីជីថល ដែលមិនត្រឹមតែផ្លាស់ប្តូរវិស័យយោធា ប៉ុន្តែបានពង្រីកវិសាលភាពនៃការប្រើប្រាស់រហូតដល់វិស័យសេដ្ឋកិច្ច និងឧស្សាហកម្មសំខាន់ៗ ដូចជា កសិកម្ម ដឹកជញ្ជូន បរិស្ថាន ទេសចរណ៍ និងភាពយន្តផងដែរ។ ប្រទេសជាច្រើនរួមទាំងកម្ពុជាបានឃើញពីសក្តានុពលនៃការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យានេះ ដែលជាឱកាសមួយសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច បង្កើនប្រសិទ្ធភាពការងារ និងពង្រឹងសុវត្ថិភាពសង្គម។ ———————————— #cambodia4point0 #researcharticle #បច្ចេកវិទ្យាdrone #drone #technology