អត្ថបទសិក្សាស្តីពី «បច្ចេកវិទ្យា និងប្រព័ន្ធសុខាភិបាលវៃឆ្លាតនៅកម្ពុជា» ប្រព័ន្ធសុខាភិបាល សំដៅដល់បណ្ដុំនៃស្ថាប័ន ធនធានមនុស្ស និងយន្តការនានាដែលពាក់ព័ន្ធទៅនឹងការលើកកម្ពស់ ការថែរក្សា និងការដោះស្រាយបញ្ហាដែលពាក់ព័ន្ធដល់សុខភាពរបស់ប្រជាជនជាទូទៅ។ នៅក្នុងយុគសម័យថ្មីនេះ បច្ចេកវិទ្យាឌីជីថលមានសក្ដានុពលក្នុងការកែលម្អការស្រាវជ្រាវ និងការផ្ដល់សេវាផ្នែកសុខភាព ដល់ប្រជាជនតាមមធ្យោបាយជាច្រើន។

នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ បច្ចេកវិទ្យាកាន់តែមានការរីកចម្រើនខ្លាំងឡើង ហើយបានជ្រៀតចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសវត្តមាននៃការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការបំពេញការងារ កាន់តែមានភាពទូលំទូលាយជាងមុន ស្របពេលដែលបច្ចេកវិទ្យាទាំងនោះកាន់តែមានភាពវៃឆ្លាត ដោយអាចចូលរួមជួយដោះស្រាយបញ្ហាមនុស្សបានកាន់តែប្រសើរជាងមុន។ ជាមួយគ្នានេះ មានការលើកឡើងពីបញ្ហាប្រឈមនៃការបាត់បង់តម្រូវការកម្លាំងពលកម្មនាពេលអនាគត ដោយសារការចូលមកជំនួសរបស់បច្ចេកវិទ្យាវៃឆ្លាត ដូចជា រ៉ូបូត និងបញ្ញាសិប្បនិម្មិតជាដើម។

«បច្ចេកវិទ្យា និងវិស័យការងារ» «ការវិវត្តនៃការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងកន្លែងការងារ» ប្រភព: - "The Importance of Modern Technology in the Workplace", Protected Trust - "The evolution of technology with the workplace", CBRE/SiteREADY #Cambodia4point0 #TechforWork

តើអ្វីទៅជាភស្តុភារកម្មវៃឆ្លាត (Smart Logistics)? ហើយមានអត្ថប្រយោជន៍យ៉ាងដូចម្ដេចខ្លះ? #Cambodia4point0 #SmartLogistics

ការវិវត្តយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា ស្របពេលជាមួយនឹងការកើនឡើង និងការប្រែប្រួលឥតឈប់ឈរនៃតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានជម្រុញឲ្យឌីជីថលរូបនីយកម្មនៅក្នុងវិស័យទេសចរណ៍ កាន់តែមានភាពចាំបាច់ និងចំពេលវេលា។ ខាងក្រោមនេះជាអត្ថបទសិក្សារបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ ដែលផ្តោតសំខាន់លើសក្តានុពលនៃបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាតនៅកម្ពុជា សំដៅចូលរួមដល់ការរក្សា និងបង្កើនភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍ជាតិ ក៏ដូចជាធានានិរន្តរភាពនៃការអភិវឌ្ឍ នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។