ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា អ្នកវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណិតក៏កាន់តែស្វែងរកគន្លឹះ និងវិធីសាស្រ្តថ្មីៗក្នុងការប្រព្រឹត្តល្មើស ដើម្បីអាចទាញយកផលប្រយោជន៍កាន់តែច្រើនពីជនរងគ្រោះ ដែលបង្កជាហានិភ័យយ៉ាងខ្លាំងដល់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូបដែលជាអ្នកប្រើប្រាស់អ៉ីនធឺណិត។ #Cambodia4Point0 #ResearchArticle #Cybersecurity

ភាពជឿនលឿននៃបច្ចេកវិទ្យាបាននិងកំពុងផ្លាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ដោយផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ពិសេសជួយសម្រួលដល់ការផ្សព្វផ្សាយ និងការទទួលបានព័ត៌មាន។ ទន្ទឹមនឹងអត្ថប្រយោជន៍ទាំងនេះ ការផ្លាស់ប្តូរឥតឈប់ឈរនៃបច្ចេកវិទ្យាក៏បានបង្កើតនូវគំរូអាជីវកម្មថ្មី និងបានផ្លាស់ប្តូរឥរិយាបថរបស់អ្នកអាន ដែលតម្រូវឱ្យក្រុមហ៊ុនសារព័ត៌មានត្រូវចេះសម្របខ្លួន ហើយបុគ្គលិកដែលបម្រើការនៅក្នុងវិស័យសារព័ត៌មានក៏មានភាពចាំបាច់ក្នុងការស្វែងយល់ និងចាប់យកជំនាញសមស្របបន្ថែមទៀត ដើម្បីបំពេញតាមតម្រូវការរបស់អ្នកអាន។ #Cambodia4Point0 #ResearchArticle #DigitalMedia

អក្ខរកម្មឌីជីថលពិតជាមានសារៈសំខាន់ និងភាពចាំបាច់ សម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា ក៏ដូចជានៅក្នុងក្របខណ្ឌតំបន់អាស៊ាន នាពេលបច្ចុប្បន្ន និងអនាគត ស្របពេលជាមួយនឹងការមកដល់នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការប្រែប្រួលឥតឈប់ឈរនៃបរិបទសង្គម។ កម្ពុជា និងអាស៊ាន មានភាពចាំបាច់ក្នុងការចាប់យកកាលានុវត្តភាពដ៏ពិសេសនេះ តាមរយៈការសម្របខ្លួន និងចាប់ឱកាសពីសក្តានុពលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ នៅក្នុងយុគសម័យឌីជីថលនេះ “អក្ខរកម្មឌីជីថល” នឹងចូលរួមយ៉ាងសំខាន់ដល់ការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ សំដៅធានាបាននូវសង្គម-សេដ្ឋកិច្ចមួយ ប្រកបដោយសមធម៌ បរិយាបន្ន និងគង់វង្ស៕ #Cambodia4Point0 #ResearchArticle #DigitalLiteracy #អក្ខរកម្មឌីជីថល

អត្ថបទសិក្សា ស្តីពី "បច្ចេកវិទ្យាសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា" សហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ដោយជាផ្នែកមួយចូលរួមពង្រឹងខ្សែច្រវាក់ផលិតកម្មនៅក្នុងវិស័យឯកជនដែលជាក្បាលម៉ាស៊ីននៃកំណើន។ ជាមួយការមកដល់នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ក៏ដូចជាការប្រែប្រួលនៃតម្រូវការ និងការផ្គត់ផ្គង់ដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ សហគ្រាសធុនតូច និងមធ្យម មានភាពចាំបាច់ក្នុងការចាប់យក និងសម្របខ្លួនជាមួយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីរក្សាបាននូវភាពប្រកួតប្រជែង និងនិរន្តរភាពនៃអាជីវកម្ម៕ https://cambodia4point0.org/kh/pdf-content/research-papers #Cambodia4Point0 #SMEs #TechforSMEs

អត្ថបទសិក្សា ស្តីពី "ការអភិវឌ្ឍទីក្រុងឆ្លាត៖ ករណីកម្ពុជា និងអាស៊ាន" កំណើនប្រជាជនលើពិភពលោកបានកើនឡើងគួរឱ្យកត់សម្គាល់នារយៈកាលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ការណ៍នេះបានបង្កជាសម្ពាធលើធនធាន ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និរន្តរភាពសង្គម និងសេដ្ឋកិច្ចនៅក្នុងទីក្រុង ខណៈដែលតម្រូវការមានការកើនឡើងជាបន្តបន្ទាប់។ ក្នុងន័យនេះ ចាំបាច់ទាមទារឱ្យមានការគិតគូររកដំណោះស្រាយសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងភាពប្រកួតប្រជែង ដោយក្នុងនោះការកសាងទីក្រុងឆ្លាតត្រូវបានមើលឃើញថាជាយុទ្ធសាស្ត្រដ៏ល្អមួយដែលអាចជួយដោះស្រាយបញ្ហាកំណើនប្រជាសាស្រ្ត និងនគរូបនីយកម្ម។ ———————————— #Cambodia4point0 #ResearchArticle #SmartCity #Cambodia #ASEAN

ការធ្វើទីផ្សារតាមបែបឌីជីថល (Digital Marketing) គឺជាវិធីសាស្រ្តទីផ្សារដែលពឹងផ្អែកជាចម្បងលើប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗ សម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនគោលដៅ ដើម្បីផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់ខ្លួន។ ការធ្វើទីផ្សារតាមបែបឌីជីថលកំពុងរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយក្រុមហ៊ុន សហគ្រាសតូចធំជាច្រើនបាននឹងកំពុងផ្លាស់ប្ដូរមធ្យោបាយធ្វើទីផ្សាររបស់ខ្លួនពីបែបប្រពៃណី ដូចជា ការផ្សាយតាមខិត្តប័ណ្ណ កាសែត និងទស្សនាវដ្ដី មកជាការធ្វើទីផ្សារតាមបែបឌីជីថល ព្រោះថាការធ្វើទីផ្សារតាមបែបឌីជីថលបានផ្ដល់ភាពងាយស្រួលក្នុងការត្រួតពិនិត្យ តាមដានប្រសិទ្ធភាពនៃសកម្មភាពផ្សព្វផ្សាយរបស់ខ្លួន។ ———————————— #Cambodia4point0 #ResearchArticle #DigitalMarketing #ទីផ្សារបែបឌីជីថល

វិស័យកសិកម្មនៅតែជាវិស័យស្នូលសំខាន់មួយសម្រាប់ឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជាដែលបានរួមចំណែកនៅក្នុងផលិតផលក្នុងស្រុកសរុបនៅក្នុងឆ្នាំ២០២០ ប្រមាណ ២២.៨% បន្ទាប់ពីវិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម។ រាជរដ្ឋាភិបាលកម្ពុជាបានបន្តកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់វិស័យកសិកម្ម ជាពិសេសការស្ដារឡើងវិញ និងការកសាងបន្ថែមនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅទូទាំងប្រទេស ដែលបានផ្ដល់ភាពងាយស្រួលដល់ប្រជាកសិករក្នុងការដាំដុះបានពីរទៅបីដង ឬច្រើនជាងនេះក្នុងមួយឆ្នាំ។ ———————————— #Cambodia4point0 #SmartAgriculture

អត្ថបទសិក្សាស្តីពី “បច្ចេកវិទ្យាសម្រាប់កិច្ចគាំពារ និងការអភិរក្សបរិស្ថាន” បញ្ហាបរិស្ថានគឺជាបញ្ហាដ៏សំខាន់បំផុតមួយ ដែលបាននឹងកំពុងជះឥទ្ធិពលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយគ្របដណ្តប់លើស្ទើរតែគ្រប់ផ្នែកនៅក្នុងសង្គម និងសេដ្ឋកិច្ចទាំងមូល។ បញ្ហាបរិស្ថានដែលកំពុងកើតមាននៅលើភពផែនដីបានជំរុញឱ្យពិភពលោកទាំងមូលចាប់អារម្មណ៍ចំពោះការប្រែប្រួលប្រព័ន្ធអេកូឡូស៊ី ដូចជា ការប្រែប្រួលអាកាសធាតុ, ការកើនកម្ដៅ ភពផែនដី, ការធ្លុះធ្លាយស្រទាប់អូហ្សូន, ការកើនឡើងនូវភ្លើងឆេះព្រៃ, ការរលាយទឹកកក, គុណភាពខ្យល់ធ្លាក់ចុះ, គុណភាពទឹកធ្លាក់ចុះ, កង្វះខាតទឹកសាបសម្រាប់ប្រើប្រាស់ និងការបាត់បង់នូវជីវៈចម្រុះផ្សេងៗទៀតជាដើម។ #Cambodia4point0 #TechforEnvironment

អត្ថបទសិក្សាស្តីពី «បច្ចេកវិទ្យា និងប្រព័ន្ធសុខាភិបាលវៃឆ្លាតនៅកម្ពុជា» ប្រព័ន្ធសុខាភិបាល សំដៅដល់បណ្ដុំនៃស្ថាប័ន ធនធានមនុស្ស និងយន្តការនានាដែលពាក់ព័ន្ធទៅនឹងការលើកកម្ពស់ ការថែរក្សា និងការដោះស្រាយបញ្ហាដែលពាក់ព័ន្ធដល់សុខភាពរបស់ប្រជាជនជាទូទៅ។ នៅក្នុងយុគសម័យថ្មីនេះ បច្ចេកវិទ្យាឌីជីថលមានសក្ដានុពលក្នុងការកែលម្អការស្រាវជ្រាវ និងការផ្ដល់សេវាផ្នែកសុខភាព ដល់ប្រជាជនតាមមធ្យោបាយជាច្រើន។

នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ បច្ចេកវិទ្យាកាន់តែមានការរីកចម្រើនខ្លាំងឡើង ហើយបានជ្រៀតចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសវត្តមាននៃការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការបំពេញការងារ កាន់តែមានភាពទូលំទូលាយជាងមុន ស្របពេលដែលបច្ចេកវិទ្យាទាំងនោះកាន់តែមានភាពវៃឆ្លាត ដោយអាចចូលរួមជួយដោះស្រាយបញ្ហាមនុស្សបានកាន់តែប្រសើរជាងមុន។ ជាមួយគ្នានេះ មានការលើកឡើងពីបញ្ហាប្រឈមនៃការបាត់បង់តម្រូវការកម្លាំងពលកម្មនាពេលអនាគត ដោយសារការចូលមកជំនួសរបស់បច្ចេកវិទ្យាវៃឆ្លាត ដូចជា រ៉ូបូត និងបញ្ញាសិប្បនិម្មិតជាដើម។