សូមស្វាគមន៍មកកាន់គេហទំព័រផ្លូវការរបស់ មជ្ឈមណ្ឌលកម្ពុជា ៤.០
មជ្ឈមណ្ឌលកម្ពុជា ៤.០ ត្រូវបានបង្កើតឡើងក្នុងបុព្វហេតុចូលរួមជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាតាមរយៈការបណ្តុះបណ្តាល និងតម្រង់ទិស ផ្នែកជំនាញឌីជីថល និងធុរកិច្ចថ្មីផ្អែកលើថ្នាលបច្ចេកវិទ្យា ការផ្សារភ្ជាប់បណ្តាញការងារ ការសិក្សា ស្រាវជ្រាវ អភិវឌ្ឍន៍ និងពិគ្រោះយោបល់លើសហគ្រិនភាពផ្នែកជំនាញឌីជីថល និងបណ្តុះស្មារតីស្រលាញ់ការសិក្សា និងស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្តទេពកោសល្យ គំនិតច្នៃប្រឌិត និងការបង្កើតថ្មី។ មជ្ឈមណ្ឌលកម្ពុជា ៤.០ មានបេសកកម្មបណ្តុះបណ្តាលអ្នកជំនាញឌីជីថល និងផ្តល់ការគាំទ្រដល់ការបង្កើតសហគ្រិនឌីជីថលឲ្យលូតលាស់ និងមានភាពជោគជ័យ។
លេខទូរស័ព្ទ : (+855) 12 628 665
អ៊ីមែល : info@cambodia4point0.org
គេហទំព័រ : www.cambodia4point0.org