ក្រុមហ៊ុន Fintech យក្សរបស់ប្រទេសចិន Ant Group គ្រោងពង្រឹងការទូទាត់ឆ្លងដែនរបស់ខ្លួនតាម រយៈការជំរុញការប្រើប្រាស់ Alipay+
ក្រុមហ៊ុន Fintech យក្សរបស់ប្រទេសចិន Ant Group គ្រោងពង្រឹងការទូទាត់ឆ្លងដែនរបស់ខ្លួនតាមរយៈការជំរុញការប្រើប្រាស់ Alipay+
————————
Ant Group ក្រុមហ៊ុន Fintech យក្សរបស់ប្រទេសចិនបាននិងកំពុងសម្លឹងមើលលើការពង្រីកទៅកាន់ទីផ្សារទូទាត់ឌីជីថលនៃបណ្តាប្រទេសនៅតំបន់អឺរ៉ុប, មជ្ឈិមបូព៌ា និងអាម៉េរិកឡាទីន តាមរយៈការដាក់ឱ្យប្រើប្រាស់នូវកម្មវិធី Alipay+ របស់ខ្លួន។ កន្លងមក ក្រុមហ៊ុន Fintech របស់ប្រទេសចិនមួយនេះបានធ្វើការវិនិយោគលើ E-Wallet នៅក្នុងទីផ្សារអាស៊ីដោយផ្តោតលើប្រទេសដែលប្រជាជនចិននិយមក្នុងការដើរកំសាន្ត។ Ant Group ក៏បានចូលទៅក្នុងទីផ្សារទ្វីបអឺរ៉ុប និងសហរដ្ឋអាម៉េរិក ដែលជាកន្លែងដែលទេសចរណ៍ចិនមានការរីកដុះដាលមុនមានការកើតឡើងនូវវិបត្តិជំងឺកូវីដ-១៩ តាមរយៈការដាក់ឱ្យប្រើប្រាស់នូវ Alipay។ គួរបញ្ជាក់ផងដែរថា Ant Group បានដាក់ Alipay+ ឱ្យប្រើប្រាស់នៅឆ្នាំ២០២០ ដោយអនុញ្ញាតឱ្យជនបរទេសអាចធ្វើការប្រើប្រាស់កម្មវិធីនេះពីប្រទេសកំណើតរបស់ពួកគេដើម្បីធ្វើការទូទាត់នៅក្នុងប្រទេសចិនតាមរយៈការស្កែន QRកូដ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
.jpg)
#Cambodia4point0 #ThisandThat #AntGroup #Alipay+