Adobe ដាក់ចេញភ្នាក់ងារ AI ជាឧបករណ៍សម្រាប់ការធ្វើទីផ្សារតាមអនឡាញ
Adobe ដាក់ចេញភ្នាក់ងារ AI ជាឧបករណ៍សម្រាប់ការធ្វើទីផ្សារតាមអនឡាញ
————————
កាលពីថ្ងៃអង្គារ ទី១៨ Adobe បានដាក់ចេញនូវភ្នាក់ងារ AI ឬ AI Agents ថ្មីមួយ ដែលជួយឱ្យម្ចាស់ម៉ាកយីហោអាចធ្វើអន្តរកម្មជាមួយអតិថិជនកាន់តែមានភាពវៃឆ្លាត និងមានប្រសិទ្ធភាព តាមរយៈការអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រងគេហទំព័រអាចធ្វើការកែសម្រួលមាតិកាប្រកបដោយភាពបត់បែនទៅតាមអ្នកប្រើប្រាស់ផ្សេងៗគ្នា ជាក់ស្ដែង ដូចជាការណែនាំអំពីមាតិកា ឬផលិតផល និងសេវាកម្មនឹងមានភាពខុសគ្នាសម្រាប់អ្នកប្រើប្រាស់ដែលចូលក្នុងគេហទំព័រតាមរយៈការផ្សាយពាណិជ្ជកម្មតាមបណ្ដាញសង្គម ធៀបនឹងអ្នកប្រើប្រាស់ដែលចូលក្នុងគេហទំព័រតាមរយៈ Google Search ជាដើម។ ការធ្វើសមាហរណកម្មនៃ AI នេះនៅក្នុងការធ្វើទីផ្សារឌីជីថលត្រូវបានគេរំពឹងថានឹងបង្កើនការចូលរួមរបស់អតិថិជន និងជំរុញអត្រានៃការចូលទិញតាមគេហទំព័របានកាន់តែខ្ពស់ផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
▪️ Reuters
▪️ Nasdaq
.jpg)
#Cambodia4point0 #ThisandThat #Adobe #Adobeដាក់ចេញភ្នាក់ងារAI