Adobe បានបើកដំណើរការ ឧបករណ៍វីដេអូ AI របស់ខ្លួន ដើម្បីធ្វើការប្រកួតប្រជែងជាមួយ OpenAI
Adobe បានបើកដំណើរការ ឧបករណ៍វីដេអូ AI របស់ខ្លួន ដើម្បីធ្វើការប្រកួតប្រជែងជាមួយ OpenAI
————————
Adobe កាលពីថ្ងៃពុធ ទី១២ កន្លងទៅនេះ បានបញ្ចេញឧបករណ៍ AI ដំបូងបង្អស់របស់ខ្លួន ដែលមានសមត្ថភាពអាចបង្កើតវីដេអូឃ្លីបបាន។ ឧបករណ៍វីដេអូ AI នេះត្រូវបាន Adobe ហៅថា “The Model Video Firefly” ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីធ្វើការប្រកួតប្រជែងជាមួយ Sora របស់ ChatGPT និង Startup Runway ដែលបច្ចុប្បន្នសេវាកម្មទាំងពីរនេះផ្តោតសំខាន់លើការផ្តល់សេវាកម្មបង្កើតវីដេអូជាចម្បង។ គំរូរបស់ Adobe ខុសពីគូប្រជែងរបស់ខ្លួន ព្រោះ AI នេះផ្តោតលើការបង្កើតវីដេអូ Clips ដែលសមស្របនឹងអ្នកប្រើប្រាស់ Premiere Pro ដែលជាកម្មវិធីកាត់វីដេអូរបស់ខ្លួន។ Adobe បានបញ្ជាក់ថា អ្នកប្រើប្រាស់អាចបង្កើតវីដេអូចំនួន ២០Clips ក្នុងមួយខែក្នុងតម្លៃ ៩,៩៩ដុល្លារ និង ៧០វីដេអូ Clips ក្នុងតម្លៃ ២៩,៩៩ដុល្លារ ដែលតម្លៃនេះ អាចប្រៀបធៀបនឹងវីដេអូចំនួន ៥០Clips សម្រាប់តម្លៃ ២០ដុល្លារ ក្នុងមួយខែរបស់ OpenAI ដែលមានគុណភាពបង្ហាញទាប។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
▪️ The Hindu
.jpg)
#Cambodia4point0 #ThisandThat #OpenAI