ក្រុមហ៊ុន OpenAI ប្រាប់ថាខ្លួនកំពុងចាប់ផ្តើមបណ្តុះបណ្តាលគំរូបញ្ញាសិប្បនិម្មិតជំនាន់ថ្មី
ក្រុមហ៊ុន OpenAI ប្រាប់ថាខ្លួនកំពុងចាប់ផ្តើមបណ្តុះបណ្តាលគំរូបញ្ញាសិប្បនិម្មិតជំនាន់ថ្មី
————————
កាលពីខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន OpenAI បានដាក់ឱ្យប្រើប្រាស់នូវ GPT-4 ដំបូង ដែលមានសមត្ថភាពអាចឱ្យ Chatbots និងកម្មវិធីផ្សេងទៀតធ្វើការឆ្លើយសំណួរ, សរសេរអ៊ីម៉ែល និងវិភាគទិន្នន័យ។ យ៉ាងណាមិញ ថ្មីៗនេះ ក្រុមហ៊ុន OpenAI បានបញ្ជាក់ថាខ្លួនបាននិងកំពុងអភិវឌ្ឍន៍គំរូបញ្ញាសិប្បនិម្មិតជំនាន់ថ្មី ដែលមានភាពស្រដៀងនឹង Siri របស់ Apple ហើយអាចដើរតួជាម៉ាស៊ីនស្វែងរក ព្រមទាំងអាចបង្កើតរូបភាពបានទៀតផង។ ទន្ទឹមនេះ ក្រុមហ៊ុននេះក៏បាននិងកំពុងបង្កើតគណៈកម្មាធិការសុវត្ថិភាព និងសន្តិសុខ ដើម្បីស្វែងយល់ពីរបៀបដោះស្រាយហានិភ័យ ដែលអាចបង្កឡើងដោយម៉ូដែលថ្មី និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ពេលអនាគតផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន OpenAI នៅតែបន្តរក្សាជំហរក្នុងការជំរុញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឆ្ពោះទៅមុខឱ្យបានលឿន បើទោះបីជាមានការរិះគន់ជាច្រើនលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបានរួមចំណែកក្នុងបង្កើតព័ត៌មានមិនពិត, អាចជំនួសការងារមនុស្ស និងអាចបង្កការគំរាមកំហែងសុវត្ថិភាពដល់មនុស្សជាតិ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
.jpg)
#Cambodia4point0 #ThisandThat #OpenAI #GPT4