សកម្មភាពតាំងបង្ហាញ បណ្ណាល័យឌីជីថលចល័ត (Mobile Digital Library) និងវគ្គតម្រង់ទិសឌីជីថលចល័ត (Mobile Digital Orientation Courses)

------------------
តាមរយៈសកម្មភាពនេះ សិស្សានុសិស្សមានឱកាសស្វែងយល់ សាកល្បង និងអនុវត្តផ្ទាល់ (Hands-on Practice Activities) លើឧបករណ៍បច្ចេកវិទ្យាទំនើបៗ ដូចជា កុំព្យូទ័រ Tablet និងរ៉ូបូត ដែលជួយជំរុញចំណង់ចំណូលចិត្តលើការសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ ព្រមទាំងទទួលបានចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងបច្ចេកវិទ្យា សម្រាប់ជាមូលដ្ឋានក្នុងការសិក្សា និងការរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះ ក្រុមការងារមជ្ឈមណ្ឌលកម្ពុជា ៤.០ ក៏បានផ្តល់ការតម្រង់ទិស បំផុសស្មារតី និងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យចាប់យកជំនាញឌីជីថល ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សានៅថ្នាក់ឧត្តមសិក្សា និងឱកាសការងារនាពេលអនាគត។

 ខេត្តកំពង់ធំ | វិទ្យាល័យទ្រៀល
 ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦

#RoadToDigital #ផ្លូវទៅឌីជីថល #MobileDigitalLibrary #MobileDigitalOrientationCourses #DigitalLiteracy #DigitalSkills