ការប្រកួត «គំនិតបង្កើតថ្មី» (Ideas Pitching Competition)

ការប្រកួត «គំនិតបង្កើតថ្មី» (Ideas Pitching Competition)


ការប្រកួតគំនិតបង្កើតថ្មី

តើយុវជនគួរត្រៀមខ្លួនដូចម្តេចចំពោះការមកដល់នៃបដិវត្តន៍ឧស្សាហកម្ម ៤.០? អ្នកទាំងអស់គ្នាអាចចូលរួមការប្រកួត «គំនិតបង្កើតថ្មី» (Ideas Pitching Competition) ដើម្បីធ្វើលំហាត់ការគិត និងចែករំលែកទស្សនៈ ហើយឈ្នះរង្វាន់អនុស្សាវរីយ៍ពី មជ្ឈមណ្ឌលកម្ពុជា ៤.០ ដោយអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖

•  ចូលរួមជាលក្ខណៈបុគ្គល

•  ធ្វើជាបទបង្ហាញ (Maximum 20 slides)  

•  ផ្ញើបទបង្ហាញ (Slides) មកកាន់មជ្ឈមណ្ឌលកម្ពុជា ៤.០ (Telegram: 012 628 665, Email: info@cambodia4point0.org) ឱ្យបានត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រឹមម៉ោង៧: ០០នាទីយប់។

•  គោរពគោលការណ៍កម្មសិទ្ធិបញ្ញា (ជាមាតិកាដើម មិនចម្លងពីអ្នកដទៃ)

•  ធ្វើបទបង្ហាញជាភាសាខ្មែរ និងមានរយៈពេលមិនលើសពី ១៥នាទី តាមរយៈ Zoom នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ៤:០០នាទីរសៀល។

•  មិនត្រូវប្រើប្រាស់ពាក្យសម្តី រូបភាព កាយវិការមិនសមរម្យ

រាល់វីដេអូធ្វើបទបង្ហាញរបស់បេក្ខភាពទាំងអស់ដែលបានជាប់ការជ្រើសរើសជំហានដំបូង (Shortlist) នឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅក្នុងគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីទទួលការបោះឆ្នោតគាំទ្រពីមហាជន ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ម៉ោង ៧:៣០នាទីយប់ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រឹមម៉ោង ៥:០០នាទីរសៀល ។ ក្រុមការងារនឹងប្រកាសលទ្ធផលជ័យលាភី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រឹមម៉ោង ៧:00នាទីយប់។

លក្ខខណ្ឌវាយតម្លៃដាក់ពិន្ទុ៖

•  ៨០% សម្រាប់ការវាយតម្លៃដាក់ពិន្ទុពីក្រុមការងារមជ្ឈមណ្ឌលកម្ពុជា ៤.០ ដោយផ្តោតលើការឆ្លើយតបទៅនឹងប្រធានបទ, ខ្លឹមសារ, អត្ថន័យនៃគំនិត, ភាពច្នៃប្រឌិត, ភាពទាក់ទាញនៃគំនិត និងលទ្ធភាពជោគជ័យនៃការអនុវត្តគំនិត។

•  ២០% សម្រាប់ការបោះឆ្នោតគាំទ្រពីមហាជន (FB Vote) តាមរយៈការរាប់ចំនួន៖ Like, Love, Care, និងShare។

ជ័យលាភីនឹងទទួលបាន៖

រង្វាន់ទី ១: Projector និងវិញ្ញាបនបត្រ

រង្វាន់ទី ២: Camera Fuji Instax mini 11 និងវិញ្ញាបនបត្រ

រង្វាន់ទី ៣: STUDIO ANC ON-EAR WIRELESS HEADPHONES និងវិញ្ញាបនបត្រ

 ចុចទីនេះដើម្បីចុះឈ្មោះចូលរួមប្រកួត៖ http://bit.ly/3DEPgAJ

*មជ្ឈមណ្ឌលកម្ពុជា ៤.០ សូមរក្សាសិទ្ធិគ្រប់យ៉ាងក្នុងការផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗតាមការចាំបាច់ជាក់ស្តែង។

 

 

#Cambodia4point0 #IdeasPitchingCompetition