មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល

មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល


មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ស្ដីពី «Cloud Storage» ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈគម្រោងមូលនិធិ ស.អ.។

ការបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងនៅទីតាំងផ្ទាល់ ដោយមានការចូលរួមពីមន្រ្តីរាជការ និស្សិត បុគ្គលិកឯកជន ម្ចាស់អាជីវកម្ម និងភាគីពាក់ព័ន្ធជាច្រើន។

ក្នុងកម្មវិធីសិក្សានេះបានរួមបញ្ចូលទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង (Hands-on Practice) ដើម្បីឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់ Cloud Storage សម្រាប់ រក្សាទុក រៀបចំ គ្រប់គ្រង បម្រុងទុក និងចែករំលែកឯកសារ បានកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

តាមរយៈសកម្មភាពនេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ មានគោលបំណងចូលរួមអភិវឌ្ឍចំណេះដឹង និងជំនាញឌីជីថលរបស់ប្រជាពលរដ្ឋ ស្របតាមកំណើនតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យា និងរួមចំណែកជំរុញដំណើរការឌីជីថលូបនីយកម្មនៅកម្ពុជា។



#Cambodia4point0 #DigitalLiteracy #CloudStorage #អក្ខរកម្មឌីជីថល