ឯកឧត្តម អាំង សុវណ្ណរ័ត្ន បានអញ្ជើញជាអធិបតីក្នុង “ពិធីបិទវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល សម្រាប់ជនមានពិការភាព”
នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានអញ្ជើញជាអធិបតីក្នុង “ពិធីបិទវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល សម្រាប់ជនមានពិការភាព” នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការគាំទ្រពីមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យា និងចូលរួមអភិវឌ្ឍន៍ចំណេះ និងជំនាញឌីជីថល សំដៅជំរុញឌីជីថលូបនីយកម្មនៅកម្ពុជា។
វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំនៅទីតាំងនៃមជ្ឈមណ្ឌលដែលបងប្អូនជនមានពិការភាពស្នាក់នៅផ្ទាល់ ដើម្បីលើកកម្ពស់បរិយាបន្នសង្គម សំដៅជួយឱ្យពួកគាត់ មានលទ្ធភាពក្នុងការទំនាក់ទំនងនៅក្នុងសង្គម មានឱកាសទទួលបាននូវព័ត៌មាន, ការអប់រំ និងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាសម្រាប់ការធ្វើអាជីវកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
#Cambodia4point0 #Digital #Literacy #អក្ខរកម្មឌីជីថល #Disability #ជនមានពិការភាព #inclusive #vulnerablegroups