សាររំលែកមរណទុក្ខ

សាររំលែកមរណទុក្ខ


សាររំលែកមរណទុក្ខ

---------------------------

យើងខ្ញុំទាំងអស់គ្នាជាក្រុមការងារប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ មានក្ដីតក់ស្លុត និងរន្ធត់ចិត្តក្រៃលែង ចំពោះដំណឹងដ៏សែនក្រៀមក្រំនៃមរណភាពរបស់ លោកជំទាវ ប៊ុន សុថា ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក  ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខជាមួយ ឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ ប៊ុន សុថា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ