សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

  • ទំព័រដើម
  • ប្រភពព័ត៌មានជាតិផ្សេងៗ
  • សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សម្តេចបានមានប្រសាសន៍ថា “កម្ពុជានឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋកម្មមកបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរបស់ប្រជាជនកម្ពុជាជាង ១៧ លាននាក់នោះឡើយ។” ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ដោយមិនអនុញ្ញាតឱ្យដែនដីកម្ពុជាក្លាយជាជម្រកសម្រាប់សកម្មភាពឧក្រិដ្ឋកម្មឡើយ។ សម្តេចបានស្នើនូវគោលការណ៍ចាំបាច់សំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ រួមមាន ការចែករំលែកព័ត៌មានស៊ើបការណ៍ក្នុងពេលជាក់ស្តែង ការស៊ើបអង្កេតហិរញ្ញវត្ថុកម្រិតខ្ពស់ ភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងនៃក្របខណ្ឌច្បាប់ និងប្រតិបត្តិការ ភាពជាដៃគូសាធារណៈ-ឯកជន និងការការពារជនរងគ្រោះ។
 


#Cambodia4point0 #Quote #HunManet #STPM #CyberSecurity #OnlineScam #DigitalSafety #Cybercrime #DigitalSecurity #OnlineSafety #សុវត្ថិភាពឌីជីថល #ការពារការឆបោកតាមអនឡាញ #ប្រយុទ្ធប្រឆាំងការឆបោក