សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរំលឹកជាថ្មីដល់ម្ចាស់ក្រុមហ៊ុនផ្តល់សេវា Internet និងម្ចាស់បុរី នាឱកាស

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរំលឹកជាថ្មីដល់ម្ចាស់ក្រុមហ៊ុនផ្តល់សេវា Internet និងម្ចាស់បុរី នាឱកាស


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកជាថ្មីដល់ម្ចាស់ក្រុមហ៊ុនផ្តល់សេវា Internet និងម្ចាស់បុរី នាឱកាស «សម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងចែកសញ្ញាបត្រដល់និស្សិត» នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នេះ។

សម្តេចតេជោ មានប្រសាសន៍ថា “ […] ម្ចាស់ក្រុមហ៊ុនផ្តល់សេវា Internet និងម្ចាស់បុរីទាំងអស់ គោរពទៅតាមវិធានការដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញកន្លងមកត្រូវបញ្ឈប់ការផ្តល់សិទ្ធិផ្តាច់មុខលើសេវា internet និងផ្តល់លក្ខណៈងាយស្រួល ដល់ក្រសួង និងក្រុមហ៊ុន internet ផ្សេងៗទៀតចូលផ្គត់ផ្គង់សេវាកម្ម។ […] ”

#Cambodia4point0 #SPMSpeech #Internet