ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា


ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី ភាពជាដៃគូក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាង មជ្ឈមណ្ឌលកម្ពុជា ៤.០ និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក្រោមអធិបតីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឱ្យកាន់តែជិតស្និទ្ធក្នុងការជំរុញការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ការបញ្ជ្រាបការយល់ដឹងអំពីបច្ចេកវិទ្យា និងការអភិវឌ្ឍមូលធនមនុស្ស ផ្អែកលើមូលដ្ឋានដែលមានស្រាប់ និងកាលានុវត្តភាពថ្មីៗ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
———
រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦


#Cambodia4point0 #PPIU #MoU #អនុស្សរណៈនៃការយោគយល់គ្នា