មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល

មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល


មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ស្ដីពី “ការគ្រប់គ្រងទិន្នន័យ” ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈគម្រោងមូលនិធិ ស.អ.។

ការបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងនៅទីតាំងផ្ទាល់ ដោយមានការចូលរួមពីបុគ្គលិកឯកជន, ម្ចាស់អាជីវកម្ម, មន្រ្តីរាជការ, និស្សិត និងភាគីពាក់ព័ន្ធជាច្រើន។

កម្មវិធីសិក្សានេះផ្តោតសំខាន់លើការកសាងជំនាញគ្រប់គ្រងទិន្នន័យពីដើមដល់ចប់ (End-to-End Data Management) ដោយបញ្ចូលទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីឱ្យសិក្ខាកាមអាចប្រើប្រាស់ទិន្នន័យប្រកបដោយប្រសិទ្ធភាព និងធ្វើការសម្រេចចិត្តដោយផ្អែកលើទិន្នន័យ (Data-Driven Decision Making)។

តាមរយៈសកម្មភាពនេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ មានគោលបំណងចូលរួមអភិវឌ្ឍចំណេះដឹង និងជំនាញឌីជីថលរបស់ប្រជាពលរដ្ឋ ស្របតាមកំណើនតម្រូវការនៃសង្គមឌីជីថល និងរួមចំណែកជំរុញដំណើរការឌីជីថលូបនីយកម្មនៅកម្ពុជា។
 


#Cambodia4point0 #DigitalLiteracy #អក្ខរកម្មឌីជីថល #ការគ្រប់គ្រងទិន្នន័យ #DataManagement