«ខ្មែរតាំងចិត្ត ខ្មែរធ្វើបាន»

«ខ្មែរតាំងចិត្ត ខ្មែរធ្វើបាន»


«ខ្មែរតាំងចិត្ត ខ្មែរធ្វើបាន» មិនមែនគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចិត្តដ៏មុតមាំ ដែលដាស់ស្មារតីប្រជាជាតិខ្មែរឱ្យភ្ញាក់រលឹក រួបរួមគ្នាដោយក្តីស្រឡាញ់ជាតិ មោទនភាពជាតិ និងការទទួលខុសត្រូវចំពោះមាតុភូមិ។ ការតាំងចិត្តរបស់ខ្មែរ គឺជាថាមពលដែលអាចជម្នះរាល់ឧបសគ្គ និងបង្ហាញទៅកាន់ពិភពលោកថា ប្រជាជាតិខ្មែរមានសមត្ថភាព មានឆន្ទៈ និងអាចធ្វើបានគ្រប់យ៉ាង ដើម្បីជាតិ និងប្រជាជនរបស់ខ្លួន។

សូមបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកា ចូលរួមដោយស្មារតីជាតិ ក្នុងយុទ្ធនាការ «ដាស់ស្មារតីជាតិ» ដើម្បីបង្ហាញពីសាមគ្គីភាព ការចងចាំពីអតីតកាល និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរឹងមាំ។ការចូលរួមរបស់បងប្អូនម្នាក់ៗគឺជាកម្លាំងដ៏មានតម្លៃ
សម្រាប់ជាតិ និងជាសារមួយបង្ហាញថាប្រជាជាតិខ្មែរនៅតែរួបរួមគ្នាដោយបេះដូងតែមួយ។ ខ្មែររួបរួមគ្នាដោយបេះដូងតែមួយ គ្មានអ្វីដែលខ្មែរមិនអាចធ្វើបានឡើយ។



#Cambodia4point0 #ដាស់ស្មារតីជាតិ #DayofReckoning #២៨ឧសភា #28May